ក្លិបបីនៅ EPL គ្រោងចំណាយជាង ៧០០លានដុល្លារទិញកីឡាករ

Jun 5, 2024 - 23:21
Jun 5, 2024 - 23:25
 52
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់ Givemesport.com កាលពីថ្ងៃពុធទី មិថុនា ២០២៤ បានអោយដឹងថាក្លិបធំៗចំនួន៣នៅក្នុងលីកកំពូលអង់គ្លេស Premier League គឺMan City ,Arsenal និង Liverpool គ្រោងនឹងចំណាយលុយសរុបជាង៧០១លានដុល្លារសម្រាប់ទិញដូរកីឡាករនៅរដូវកាលថ្មីនេះខាងមុខនេះ។

ប្រភពដដែលនោះបានអោយដឹងថាក្លិប Man City គ្រោងនឹងចំណាយប្រហែលជាង២៥០លានដុល្លារក្នុងការតាមប្រមាញ់កីឡាករ៦នាក់គឺ Bruno Guimaraes (Newcastle), Lucas Paqueta (West Ham), Joshuah Kimmich (Bayern), Dani Olmo(Leipzig), Joao Neves(Benfica), Rodrygo (Real Madrid)

ក្លិប Arsenalមិនទាន់មានតួលេខផ្លូវការស្តីពីការចំណាយនៅឡើយទេក៏ប៉ុន្តែគេបានបង្ហើបឲ្យដឹងថាគ្រោងចំណាយដូចគ្នាទៅនឹងរដូវកាល២០២៣គឺ ជាង២៥០លានដុល្លារដែរ។ក្លឹបរងជើងឯកបានដាក់គោលដៅតាមប្រមាញ់យកកីឡាករចំនួន៦រូបដែរគឺ Benjamin Sesko(Leipzig ), Martin Zubimendi (Sociedad) Bruno Guimaraes (Newcastle), Douglas Luiz (Aston Villa), Amadou Onana (Everton), Jorrel Hato (Ajax)

ចំណែកឯក្លិប Liverpool ក៏ដូចក្លិបArsenal ដែរគ្រោងនឹងចំណាយប្រហាក់ប្រហែលឆ្នាំទៅមិញគឺជិត២០០លានដុល្លារដើម្បីនំាយកកីឡាករចំណូលថ្មី ៦រូបដែរ។​ កីឡាករដែលក្លឹបតាមប្រមាញ់រួមមាន៖កីឡាករ Johan Bakayoko (PSV), Federico Chiesa (Juventus ),Antonio Silva (Benfica ), Goncalo Inacio (Lisbon ),Piero Hincapie (Leverkusen )និង Leny Yoro (Lille)..៕