តើការប្រកួតយូរ៉ូឆ្នាំណាអាជ្ញាកណ្តាលចាយកាតក្រហមច្រើនជាងគេ?

Jun 8, 2024 - 11:22
 19
ចែករំលែកទៅកាន់

គិតចាប់តាំងពីបើកការប្រកួតពានរង្វាន់យូរ៉ូ​ឆ្នាំ ១៩៦០មកទល់ឆ្នាំ ២០២០ អាជ្ញាកណ្តាលបានប្រើប្រាស់កាតក្រហមសរុបចំនួន៤៥ទៅលើកីឡាករដែលក្នុងនោះមានកាតក្រហមសុទ្ធចំនួន២៥និង លឿង+ក្រហមចំនួន២០។នេះបើយោងតាមកំណត់ត្រារបស់ UEFA.COM។ ប្រភពដដែលនោះបានអោយដឹងទៀតថា ការប្រកួតយូរ៉ូ ២០០០ គឺជាឆ្នាំដែលអាជ្ញាកណ្តាលចាយកាតក្រហមច្រើនជាងគេបំផុតគឺចំនួន១១សន្លឹក។ បន្ទាប់មកទៀតគឺឆ្នាំចុងក្រោយ២០២០ដែលអាជ្ញាកណ្តាលប្រើកាតក្រហមចំនួន៦។ចំណែកឯឆ្នាំ១៩៦៨ គឺជាឆ្នាំដែលអាជ្ញាកណ្តាលចាយកាតក្រហមអស់តិចបំផុតគឺមានតែមួយសន្លឹកប៉ុណ្ណោះនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពិន័យទៅលើកីឡាករខ្សែបម្រើ Alan Mullery របស់ក្រុមជម្រើសជាតិអង់គ្លេសពេលប្រកួតជាមួយក្រុមយូហ្គោស្លាវី៕