តើ Ronaldo កាន់កាប់និងត្រៀមបំបែកកំណត់ត្រាអ្វីខ្លះសម្រាប់ Euro ២០២៤?

Jun 11, 2024 - 10:28
Jun 11, 2024 - 10:46
 19
ចែករំលែកទៅកាន់

Cristiano Ronaldo បានលេងពានរង្វាន់ EURO លើកដំបូងនៅឆ្នាំ ២០០៤ ក្នុងវ័យ១៩ ឆ្នាំ ហើយបានជួយក្រុមព័រទុយហ្គាល់ឈ្នះជើងឯកក្នុងឆ្នាំ២០១៦ ព្រមទាំងបានបង្កើតកំណត់ត្រាជាច្រើន។ ចំណែកការប្រកួតឆ្នាំនេះ Ronaldo ត្រៀមបង្កើតកំណត់ថ្មីបន្ថែមទៀត។

តើRonaldo ធ្លាប់ទទួលបានកំណត់ត្រា EURO អ្វីខ្លះ?

-វត្តមានប្រកួតច្រើនជាងគេ

Ronaldoចូលរួមប្រកួតបាន២៥ដង(សរុបទាំងជម្រុះគឺ៦០ប្រកួត)នាំមុខមិត្តរួមជាតិ២នាក់គឺ Joao Moutinho  និងPepe (១៩ដងស្មើគ្នា)

-ស៊ុតបញ្ចូលទីបានច្រើនជាងគេ

Ronaldo ស៊ុតបញ្ចូលទីបាន ១៤គ្រាប់នាំមុខកីឡាករបារាំង២រូបគឺ Michel Platini (៩គ្រាប់)និង Antonie Griezmann (៩គ្រាប់)និងAlan Shearerរបស់អង់គ្លេស (៩គ្រាប់ដែរ)ប្រកួតចុងក្រោយឆ្នាំ២០២០ រកបាន៥គ្រាប់។

៣-បានលេងវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេ

Ronaldo បានលេងវគ្គផ្តាច់ព្រ័ត្រ៥ដងច្រើនជាងគេ( ២០០៤-២០០៨-២០១២-២០១៦-២០២០)

តើ Ronaldo ត្រៀមបង្កើតកំណត់ត្រាថ្មីអ្វីខ្លះ?

១-ការបង្កើតឱកាសយូរ៉ូច្រើ​នបំផុត

យោងតាម ​​BBC Sports ខ្សែប្រយុទ្ធ Ronaldo បានបង្កើតឱកាសចំនួន៤១ក្នុងការប្រកួតចំនួន៥ដងចុងក្រោយ។ គាត់គឺជាកីឡាករទី២តាមពីក្រោយមិត្តរួមជាតិ Luis Figo ដែលបានបង្កើតឱកាស៤២ ។ Ronaldo​ត្រូវ​ការ​ពីរ​ទៀត​ដើម្បី​បំបែកកំណត់ត្រានេះ។

២-ជួយមិត្តរួមក្រុម(assists)បានច្រើន

យោងតាម ​​Viva Posta បានឱ្យដឹងថា Ronaldo បានផ្តល់ជំនួយដល់មិត្តរួមចំនួន ៦ដងក្នុងការប្រកួត ស្មើអតីតខ្សែបម្រើស្លាបអន្តរជាតិឆេក Karel Poborsky ។ គាត់​នឹង​ក្លាយ​ជា​អ្នក​បង្កើត​ទម្រង់​លេង​បានយ៉ាងល្អបន្ថែមទៀត ប្រសិន​បើ​គាត់​ជួយ​មិត្ត​រួម​ក្រុម​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ។ Kevin De Bruyne របស់​បែលហ្សិក​ជួយមិត្តិរួមក្រុមបានចំនួន៥ដង​ហើយ​ក៏​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​ប្រយ័ត្ន​ដែរ។

៣-ស្បែកជើងមាស​ EURO

អតីតតារាឆ្នើមរបស់ Real Madrid ទទួលបានស្បែកជើងមាស Euro ២០២០ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៥ គ្រាប់ស្មើនឹងកីឡាករ Patrik Schick របស់សាធារណរដ្ឋឆេក។ ប្រសិនបើគាត់ឈ្នះពានរង្វាន់អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅឆ្នាំនេះ គាត់នឹងក្លាយជាមនុស្សដំបូងគេដែលមានស្បែកជើងមាស EURO ពីរ។

៤-ចង់ក្លាយជាកីឡាករ​ទី​ពីរ​ឈ្នះ​ពាន​​យូរ៉ូ​ក្នុង​នាម​ជា​ប្រធាន​ក្រុម

អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ Iker Casillas គឺជាកីឡាករតែម្នាក់គត់ដែលឈ្នះការប្រកួតពីរដងក្នុងនាមជាប្រធានក្រុមគឺក្នុងឆ្នាំ២០០៨និង២០១២។ ប្រសិនបើព័រទុយហ្គាល់ឈ្នះជើងឯកមែននោះ អតីតមិត្តរួមក្រុម Real Madrid របស់គាត់នឹងក្លាយជាកីឡាករទី២ ដែលសម្រេចបានជោគជ័យនេះ៕