ក្លឹប Nurnberg តែងតាំងលោក Klose ជាគ្រូបង្វឹកថ្មី

Jun 12, 2024 - 12:21
Jun 12, 2024 - 12:44
 19
ចែករំលែកទៅកាន់

អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់និង Bayern កីឡាករ Miroslav Klose ត្រូវបានក្លឹបNurnberg ប្រកាសតែងតាំងជាគ្រូបង្វឹកថ្មី។នេះបើយោងតាមការចេញផ្សាយរបស់m.allfootballapp.comកាលពីថ្ងៃអង្គារទី១១មិថុនា ២០២៤។ ក្លឹបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១២ក្នុងក្របខ័ណ្ឌអាល្លឺម៉ង់D2 ក្នុងរដូវកាល ២០២៣-២៤។

ក្លឹប Nürnbergមកពីលីគទី២របស់អាល្លឺម៉ង់ បានបញ្ជាក់ពីការមកដល់របស់ Klose ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។

Klose ដែលបានបង្វឹកក្រុម Altach របស់អូទ្រីសចុងក្រោយនៅចន្លោះខែកក្កដា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ២០២៣បាននិយាយថា៖ ទំនៀមទម្លាប់ ចំណង់ចំណូលចិត្ត ការងារស្មោះត្រង់ អ្នកគាំទ្រដ៏អស្ចារ្យ - ទាំងនេះគឺជារឿងទាំងអស់ដែលខ្ញុំស្រលាញ់កីឡាបាល់ទាត់ ហើយនោះជាមូលហេតុដែលខ្ញុំចាប់យកឱកាសដើម្បីបង្វឹកនៅទីនេះភ្លាមៗ។

នាយកគ្រប់គ្រងកីឡា Nürnberg លោក Joti Chatzialexiou បាននិយាយថាលោក Klose គឺជាគ្រូបង្វឹកដែលមានភាពម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត។លោកមិនត្រឹមតែមានបទពិសោធន៍ និងបានរៀនសូត្រច្រើនក្នុងអាជីពដ៏ជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតគំនិតច្បាស់លាស់ក្នុងនាមជាគ្រូបង្វឹកអំពីរបៀបជោគជ័យក្នុងបាល់ទាត់ និងអ្វីដែលវាត្រូវការនៅលើទីលាននិងក្នុងបន្ទប់ស្លៀកពាក់៕