UEFA ផ្តល់កិត្តិយសដល់សពវីរបុរស Beckenbauer បើកការប្រកួត Euro 2024
Beckenbauer ដែលជាកីឡាករដ៏អស្ចារ្យបំផុតដឹកនាំក្រុមអាល្លឺម៉ង់ខាងលិចឱ្យឈ្នះជើងឯកអឺរ៉ុបក្នុងឆ្នាំ ១៩៧២និងជោគជ័យក្នុង World Cup នៅឆ្នាំ ១៩៧៤ មុនពេលឈ្នះ World Cup ម្តងទៀតក្នុងនាមជាគ្រូបង្វឹក ក្នុងឆ្នាំ១៩៩០ បានទទួលមរណភាពកាលពីខែមករាដើមឆ្នាំនេះ ក្នុងវ័យ៧៨ឆ្នាំ។
នៅក្នុងពិធីបើកយើងនឹងឃើញភរិយារបស់ Beckenbauer គឺលោកស្រី Heidiតំណាងអោយប្តីរបស់គាត់ កាន់ពានរង្វាន់ Henri Delaunay Cup ដែលជាពានរង្វាន់ជើងឯកនៃការប្រកួត រួមជាមួយនឹងប្រធានក្រុមដែលឈ្នះពានរង្វាន់ Euro ពីររូបរបស់អាល្លឺម៉ង់លោក Bernard Dietz និង Juergen Klinsmann ។
UEFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា នេះនឹងធានាថាជ័យជំនះទាំងបីនៃ UEFA Euro របស់អាល្លឺម៉ង់ត្រូវបានឆ្លុះបញ្ចាំង ។
ទីកន្លែងនៃពិធីនេះក៏ជាផ្ទះរបស់ក្លឹប Bayern Munich ដែលលោក Beckenbauer បានលេងនៅទីនោះអស់រយៈពេលជាងមួយទសវត្សរ៍ និងបានឈ្នះពានរង្វាន់ European Cup ចំនួនបីជាប់ៗគ្នាពីឆ្នាំ១៩៧៤ដល់ឆ្នាំ ១៩៧៦។ពិធីបើកការប្រកួតនឹងធ្វើមុនការប្រកួតបើកឆាករបស់អាល្លឺម៉ង់ទល់នឹងស្កុតឡែនក្នុងពូល A នៅរាត្រីថ្ងៃសុក្រនេះ។