តើ​កីឡាករ​រូប​ណា​ចាស់ជាងគេសម្រាប់ EURO 2024?

Jun 13, 2024 - 10:04
 41
ចែករំលែកទៅកាន់

ខណៈសល់ពេលតែ២ថ្ងៃទៀតដល់ព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់រដូវក្តៅ Euro ឆ្នាំ ២០២៤ ប្រធានបទក្តៅរបស់មហាជនជាច្រើនបានចោទជាសំណួរថាតើក្រុមណាក្លាយជាម្ចាស់ពាន ខ្សែប្រយុទ្ធរូបណាស៊ុតបញ្ចូលទីច្រើនជាងគេ ឬក៏កីឡាករណានឹងបានពានស្បែកជើងមាស ជាដើម ក៏ប៉ុន្តែក៏មានអ្នកខ្លះបែរជាមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងអាយុកីឡាករទៅវិញដោយបានចោទសួរគ្នាអំពីបញ្ហានេះ។

ជុំវិញនឹងបញ្ហានេះ មនុស្សភាគច្រើនបានសម្លឹងទៅលើ Luka Modric ថាជាកីឡាករចាស់ជាងគេ។ តាមពិតការស្មានទាំងនោះខុសស្រឡះ ខ្សែបម្រើឆ្នើមរបស់ Real Madrid ជាប់ចំណាត់ថ្នាក់លេខ ប៉ុណ្ណោះក្នុងបញ្ជីកីឡាករវ័យចំណាស់ដែលបានជ្រើសរើសទៅលេងនៅប្រទេសអាល្លឺម៉ង់។ជាការពិត Luka Modric មានអាយុ៣៨ ឆ្នាំ ខែ និងថ្ងៃ

រីឯចំណាត់ថ្នាក់លេខ បានទៅ Cristiano Ronaldo ដែលនឹងមានអាយុ៣៩ ឆ្នាំ ខែ និង១៣ ថ្ងៃនៅពេលដែលយុទ្ធនាការ Euros របស់ប្រទេសព័រទុយហ្គាល់ចាប់ផ្តើម។ ចំណែកឯការពិតកីឡាករចាស់ជាងគេគឺបានទៅលើអតីតខ្សែការពាររបស់ក្រុម Madrid ដែលបច្ចុប្បន្នកំពុងលេងអោយក្លឹប Porto គឺកីឡាករ Pepe ខណៈដែលគាត់នឹងមានអាយុ ៤១ ឆ្នាំ៣ខែ និង២៣ ថ្ងៃនៅពេលការប្រកួតចាប់ផ្តើម៕