មូលហេតុអ្វីបានជាលោក Ancelotti មិនចូលរួមប្រកួត Club World Cup ២០២៥?

Jun 13, 2024 - 10:07
 56
ចែករំលែកទៅកាន់

លោក Carlo Ancelotti បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទទី ១០មិថុនា ២០២៤ ថា Real Madrid នឹងមិនទទួលយកការអញ្ជើញរបស់ FIFA ឱ្យចូលរួមការប្រកួត FIFA Club World Cup ឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិកទេ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Ill Giornale លោកបាននិយាយថា Real Madrid នឹងមិនទៅចូលរួមប្រកួត Club World Cup ទេ ។ ខ្ញុំសូមអោយ FIFAបំភ្លេចវាចោលទៅ។ កីឡាករបាល់ទាត់ និងក្លឹបនឹងមិនចូលរួមក្នុងការប្រកួតនោះទេ។ លោកបានបញ្ជាក់ថាមួយប្រកួតរបស់ Madrid គឺមានតម្លៃ ២២លានដុល្លារ តែ FIFA ចង់ផ្តល់ឱ្យយើងនូវតួលេខនោះសម្រាប់ការប្រកួតទាំងមូល។ វាជាគំនិតអវិជ្ជមានខ្លាំងណាស់។ លោកបន្ថែមថា ដូចពួកយើងដែរ ក្លឹបជាច្រើននឹងបដិសេធការអញ្ជើញ។

FIFA កំពុងរៀបចំរចនាសម្ព័ន្ធ Club World Cup របស់ពួកគេឡើងវិញចាប់ពីឆ្នាំ ២០២៥ដែលមាន៣២ក្រុមចូលរួម។ ការប្រកួតនៅឆ្នាំក្រោយនឹងធ្វើឡើងនៅមុនបើករដូវកាល (ខែមិថុនា ដល់ខែកក្កដា) ហើយក្លឹបរបស់Real Madrid ស្ថិតក្នុងចំណោមក្លឹបអឺរ៉ុបទាំង ១២ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ពានរង្វាន់នេះ៕