Ivan Toney ៖ខ្ញុំនឹងចាក់សាក់លើថ្ងាស់បើអង់គ្លេសឈ្នះ Euro 2024

Jun 14, 2024 - 16:09
 25
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The sun បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Ivan Toney បានសន្យាចាក់សាក់រូបពានរង្វាន់យូរ៉ូនៅលើថ្ងាស់ប្រសិនបើក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះពាន។ Toney ដែលមានស្នាមចាក់សាក់ពាសពេញរាងកាយរួចទៅហើយ ត្រូវបានគេសួរថា តើលោកអាចនឹងចាកសាក់បន្ថែមមួយទៀតបានឬអត់ ប្រសិនបើអង់គ្លេសឈ្នះវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

លោកបានឆ្លើយថា១០០ ភាគរយគឺបាន។ បើយើងឈ្នះ ពិតណាស់ខ្ញុំអាចធ្វើវាបាន។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ចាក់សាក់ពាន​លើ​ថ្ងាស​របស់​ខ្ញុំ​ឬ​អ្វី​មួយ។ Toney ដែលបានវិលត្រឡប់ពីការជាប់បម្រាមពាក់ព័ន្ធទៅនឹងកាភ្នាល់ល្បែង អស់រយៈពេលប្រាំបីខែក្នុងខែមករា មានជំនឿចិត្តខ្ពស់ថា អង់គ្លេសនឹងឈ្នះពានរង្វាន់ Euro។

Toney បានបន្តថាខ្ញុំជឿថាអង់គ្លេសនឹងលើកពាននេះ។ ខ្ញុំជឿជាមួយកីឡាករដែលយើងមាននៅក្នុងក្រុម។ យើងដឹងថាវាជាផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ និងឧបសគ្គដ៏ជាច្រើនដែលត្រូវឆ្លងកាត់ តែយើងនៅតែជឿជាក់។បើអ្នកជឿ ហើយគិតវិជ្ជមាន នោះរឿងវិជ្ជមាននឹងកើតឡើង។ ក្រុមរបស់លោកSouthgate បើកការប្រកួតដំបូងត្រូវប៉ះជាមួយក្រុមជម្រើសជាតិស៊ែប៊ីនៅថ្ងៃអាទិត្យ ។បន្ទាប់មកត្រូវប៉ះជាមួយក្រុមជម្រើសជាតិដាណឺម៉ាកនៅថ្ងៃទី២០មិថុនា និងចុងក្រោយប៉ះជាមួយស្លូវេនី នៅថ្ងៃទី២៦ខែមិថុន ២០២៤៕