ហេតុអ្វី Manchester United មិនបណ្តេញលោក Erik ten Hag?

Jun 14, 2024 - 16:13
 27
ចែករំលែកទៅកាន់

វាមិនមែនជារឿងចៃដន្យទេ ដែលក្លឹប Manchester United សម្រេចចិត្តមិនបណ្តេញលោក Erik ten Hag ចេញពីតំណែងកៅអីគ្រូបង្វឹក។តាមពិតទៅវាមានហេតុផលសំខាន់៤ក្នុងការក្សាទុកលោកគ្រប់គ្រងបន្តទៀត។

តើហេតុផលទាំង៤មានអ្វីខ្លះ?

១-កំណត់ត្រាពានរង្វាន់

ចាប់តាំងពីចូលរួមជាមួយ Manchester United កាលពីថ្ងៃទី ២១ មេសា ២០២២ លោកបានជួយអោយក្លឹបនេះឈ្នះពានចំនួន២គឺពានរង្វាន់អង់គ្លេស League Cup ២០២២-២០២៣ និងពានរង្វាន់អង់គ្លេស FA Cup ២០២៣-២៤ និងការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អង់គ្លេស FA Cup កាលពីឆ្នាំ ២០២២-២០២៣ ។

២-កំណត់ត្រាភ្ញាក់ផ្អើល

បិសាចក្រហមបានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខប្រាំបីក្នុង Premier League ដែលជាការបញ្ចប់ទាបបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៩២ ប៉ុន្តែបានបង្កើតការភ្ញាក់ផ្អើលនៅក្នុងការប្រកួតចុងក្រោយនៃយុទ្ធនាការរបស់ពួកគេ ដោយបានផ្តួលក្រុមជើងឯក Manchester City ក្នុងលទ្ធផល២-១ នៅវគ្គផ្តាច់ព្រ័ត្រ FA Cup

៣-ការប្តេជ្ញាចិត្តអភិវឌ្ឍន៍កីឡាករវ័យក្មេង

មានការទទួលស្គាល់ពី INEOS ដែលជាម្ចាស់ភាគហ៊ុនភាគតិចរបស់ United និងក្រុមប្រឹក្សាកីឡាថាលោក Ten Hag បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍កីឡាករវ័យក្មេងចាប់តាំងពីគាត់បានមកដល់ក្លឹបដំបូង។  Alejandro Garnacho និង Kobbie Mainoo វ័យ១៩ឆ្នាំទាំងពីរបានក្លាយជាកីឡាករក្រុមដំបូងក្រោមក្រសែភ្នែកដ៏មុតរបស់គ្រូបង្វឹកវ័យ៥៤ ឆ្នាំ ហើយពួកគេទាំងពីរនាក់នេះហើយដែលបានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះ២-១ លើ Man City នៅ Wembley

៤-កង្វះខាតបេក្ខជននិងកុងត្រា

ក្រោយពីសម្លឹងមើលបេក្ខជនដែលមានសក្តានុពលមកជំនួសតំណែងរបស់លោកមិនបាន  រួមនឹងការមិនចង់ចំណាយលុយដេញលោកចេញមុនផុតកុងត្រា ក្លឹបសម្រេចទុកពេលអោយលោកដឹកនាំបណ្តោះអាសន្នសិន៕