ហេតុអ្វីបានជាកីឡាករបាល់ទាត់ចោះប្រហោងស្រោមជើង?

Jun 17, 2024 - 17:29
 246
ចែករំលែកទៅកាន់

កីឡាករបាល់ទាត់ល្បីៗមួយចំនួនដូចជា Jude Bellington, Neymar និង Bukayo Saka កំពុងមាននិន្នាការថ្មីមួយពាក់ព័ន្ធទៅនឹងការចោះប្រហោងនៅលើស្រោមជើងរបស់ពួកគេពេលប្រកួតរួមទាំងការប្រកួតបាល់ទាត់ពិភពលោក Qatar២០២២ និង Euro ២០២៤ដផងដែរដែលធ្វើឲ្យមានអោយចាប់អារម្មណ៍និងចោទជាសំណួរ។

ជុំវិញបញ្ហានេះកាលពីខែកុម្ភៈ ឆ្នាំ លោក Jose Mourinho បានរិះគន់កីឡាករបាល់ទាត់ដែលបានចោះប្រហោងស្រោមជើង ។ អតីតគ្រូបង្វឹក Chelsea និង Real Madrid ដែលត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់បានបង្ហោះរូបថតសខ្មៅចំនួន ៥ សន្លឹករបស់កីឡាករដែលមិនស្គាល់អត្តសញ្ញាណពាក់ស្រោមជើងដែលមានចោះប្រហោង។ Mourinho បានរិះគន់ទៅអាជ្ញាធរកីឡាបាល់ទាត់ចំពោះការមិនបញ្ឈប់និន្នាការនេះ ដោយសរសេរថា ស្រោមជើងដ៏ស្រស់ស្អាតសម្រាប់ហ្គេមដ៏ស្រស់ស្អាត... ត្រូវបានអនុម័តដោយអាជ្ញាធរបាល់ទាត់។

ហេតុអ្វីបានជាពួកគេចោះរន្ធ? ខុសច្បាប់ដែរទេ?

យោងតាម ​​Goal.comបានបង្ហាញមូលហេតុថាជាទូទៅ ការកាត់ឬចោះរន្ធស្រោមជើងរបស់កីឡាករមួយចំនួននោះ គឺដើម្បីកាត់បន្ថយសម្ពាធលើសាច់ដុំកំភួនជើង ដែលជារឿយៗត្រូវបានដាក់កម្រិតដោយសារតែភាពតឹងនៃសម្លៀកបំពាក់។ របាយការណ៍នោះបានបន្តថា ការធ្វើបែបនេះវាជួយដល់លំហូរឈាម និងចលនាឈាមរត់ប្រកបដោយប្រសិទ្ធភាពដូចជាការដកដង្ហើមផងដែរជាពិសេសសំដៅទៅលើកីឡាករដែលមានសាច់ដុំកំភួនជើងប៉ោងធំ។ ហេតុដូច្នេះហើយបានជាពួកគេចាំបាច់ត្រូវចោះរន្ធនៅក្នុងស្រោមជើង។

ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ វាមិនខុសទេដោយសារតែវាមិនទាន់មានច្បាប់ហាមឃាត់នៅឡើយប៉ុន្តែបើពិនិត្យទៅលើផ្នែកសីលធម៌វិញវាមិនសមរម្យទេ។ អតីតកីឡាករក្រុម Valencia អតីតកីឡាករក្លិប Valencia ធ្លាប់ត្រូវបានអាជ្ញាកណ្តាល បញ្ជាឱ្យផ្លាស់ប្តូរស្រោមជើងដែលចោះប្រហោង ដោយសារតែលោកយល់ថាការធ្វើបែបនេះវាមិនស័ក្តិសមទៅនឹងឈុតសម្លៀកបំពាក់៕