តើអង់គ្លេសទទួលបានរង្វាន់លើកទឹកចិត្តប៉ុន្មានបើឈ្នះ Euro 2024?

Jun 17, 2024 - 17:33
 35
ចែករំលែកទៅកាន់

កីឡាករក្រុមជម្រើសជាតិតោកំណាចអង់គ្លេសនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួនជាង១៧ លានដុល្លារ ប្រសិនបើពួកគេលើកពាន Euro ឆ្នាំ២០២៤( Henri Delaunay) នៅថ្ងៃទី១៤ខែកក្កដា២០២៤នេះ។ នេះបើយោងតាមការចេញផ្សារបស់ Dailymail

ក្រុមឈ្នះពានទទួលបានប្រាក់រង្វាន់ជាង៨លានដុល្លារនិងលេខ២ ទទួលបានជាង៥លានដុល្លារ។សរុបតាំងពីចាប់ផ្តើមប្រកួត(ពីវគ្គ២៤ក្រុមដល់ផ្តាច់ព្រ័ត្រ) ក្រុមឈ្នះពានអាចរកលុយបានប្រហែលជាង៣០លានដុល្លារ។

Dailymail បានបន្តថាកីឡាករបានចរចាចំណែកនៃរង្វាន់សរុបជាង៣០លានដុល្លារដែល FA ត្រៀមសម្រាប់ជ័យជំនះ។ ប្រធានក្រុម Harry Kane និងកីឡាករ Jude Bellingham ត្រូវបានគេរាយការណ៍ថានឹងទទួលបានលុយច្រើនជាងគេគឺចំនួនជាង១២លានដុល្លារស្មើគ្នា។ជាមួយគ្នានេះដែរគ្រូបង្វឹកលោកSouthgate នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួនជាង៥លានដុល្លារ។ ចំណែកឯទឹកប្រាក់ប្រហែល១៧លានដុល្លារទៀតសម្រាប់កីឡាករ២៤នាក់ដែលនៅសល់ក្នុងក្រុម។ នេះគឺជាតួលេខ​ខ្ពស់​នៃ​ប្រាក់​រង្វាន់លើកទឹកចិត្ត បើធៀបទៅនឹងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែលមានចំនួនប្រហែល១៦លាន​ដុល្លារ៕