Soccer League៖ រកឃើញ ៤ ក្រុមហើយ កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ

Jun 24, 2024 - 11:56
Jun 24, 2024 - 14:02
 12
ចែករំលែកទៅកាន់

ក្រុម Try All FC, Chankarmon Lion FC, Tofu Army FC និង Royal Bassas FC បានកក់កៅអីទ្បើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី ៧ ឆ្នាំ ២០២៤ បន្ទាប់ពីការប្រកួត ១៦ ក្រុមចុងក្រោយ ពួកគេសុទ្ធតែទទួលជ័យជម្នះលើគូប្រជែងរៀងៗខ្លួន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។ 

ជាការពិតណាស់! សម្រាប់ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ កាលពីម្សិលមិញ ក្រុម Try All FC បានយកឈ្នះលើយុវជនវត្តសិរីបន្ទាយដែក ដោយលទ្ធផល ៣-១ ស្របពេលក្រុម Tofu Army FC ក៏បានយកឈ្នះលើ ស.ស.យ.ក ខេត្តស្វាយរៀង រហូតដល់ ១១-១ ខណៈដែលក្រុម Chankarmon Lion FC បានយកឈ្នះលើដូណាត់ រីករាយ ដោយបញ្ចប់លទ្ធផល ៤-១ ហើយក្រុម Royal Bassas FC បានឈ្នះលើអាណាចក្របៃតង ដោយបាល់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥-៤ បន្ទាប់ពីក្រុមទាំង ២ ប្រកួតស្មើគ្នា ១-១។  
លទ្ធផលខាងលើនេះបានធ្វើឱ្យក្រុម Try All FC, Chankarmon Lion FC, Tofu Army FC និង Royal Bassas FC បានកក់កៅអីទ្បើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី ៧ ឆ្នាំ ២០២៤។

គួរឱ្យដឹងថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះនៅសល់ ៤គូទៀត នៅល្ងាចនេះដោយក្រុមស.ស.យ.ក ខេត្តកណ្តាល ប៉ះយុវជន ខណ្ឌកំបូល, Al Ahly FC ប៉ះក្លិបបាល់ទាត់ក្រពុំពេជ្រកោះដាច់ ហើយគោពិឃាតកុងស៊ីបាក់ខែង ប៉ះ Avatar FC និងបញ្ជៈខែលកំពង់ឆ្នាំង ប៉ះខ្មែរ យូរណាយធីត៕