រកឃើញក្រុមខ្លាំងៗទ្បើងទៅវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League ហើយ

Jun 25, 2024 - 11:16
Jun 25, 2024 - 13:22
 18
ចែករំលែកទៅកាន់

ការប្រកួតបាល់ទាត់ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បានឈានដល់វគ្គ ៨ ក្រុមចុងក្រោយហើយ…។ ក្នុងចំណោមក្រុមខ្លាំងទាំង ៨ រួមមាន៖ Try All FC, Chamkarmon Lion FC, Tofu Army FC, Royal Bassc FC, សសយក ខេត្តកណ្តាល, AL Ahly FC, គោពិឃាតកុងស៊ីបាក់ខែង និងខ្មែរយូណាយធីត។  ចំណែកឯក្រុមជើងខ្លាំងកាលពីរដូវកាលមុនដូចជា Avarta FC និងអាណាចក្របៃតង សុទ្ធតែធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ។

សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ក្រុម Try All FC ត្រូវប៉ះគ្នាជាមួយនឹង Chamkarmon Lion FC, Tofu Army FC ត្រូវជួបជាមួយក្រុម Royal Bassc FC។ ចំណែកក្រុមសសយក ខេត្តកណ្តាល ត្រូវប៉ះជាមួយក្រុម AL Ahly FC និងក្រុមគោពិឃាតកុងស៊ីបាក់ខែង ត្រូវជួបជាមួយខ្មែរយូណាយធីត។ គួរបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ រវាងក្រុម Try All FC និង Chamkarmon Lion FC នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក គ្រាដែលនៅថ្ងៃបន្ទាប់ ក្រុម TOFU Army FC នឹងត្រូវជួបក្រុម Royal Bassac FC នាថ្ងៃទី២៦ ខែមិថុនា នៅកីឡដ្ឋាន AIA, KMH Park ៕