ពានរង្វាន់ Soccer League លើកទី៧ ផ្នែកនារី រកឃើញក្រុមខ្លាំងទ្បើងវគ្គ ៨ក្រុមចុងក្រោយហើយ

Jun 26, 2024 - 14:43
 14
ចែករំលែកទៅកាន់

ការប្រកួតបាល់ទាត់​ នៃពានរង្វាន់​ Soccer League លើកទី៧ ឆ្នាំ២០២៤ ផ្នែកនារី បានរកឃើញ ៨ ក្រុមដឹក​ដៃគ្នាទ្បើងទៅវគ្គ ៨ក្រុមចុងក្រោយហើយ។ ក្នុងនោះរួមមាន៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន, ក្លិបបាល់ទាត់សៀមរាប, ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, សុភីណា អេហ្វស៊ី, ក្លិបបាល់ទាត់ណាហ្គាវើលដ៍, សេនាអង្គរ យូណាយធីត, សមាគមក្លិបបាល់ទាត់មីស្ទើរលេង និងយុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ផងដែរ។

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន ប៉ះក្លិបបាល់ទាត់សៀមរាប នាថ្ងៃទី២មុនពេលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប៉ះសុភីណា អេហ្វស៊ី ថ្ងៃទី២៧ ហើយក្លិបបាល់ទាត់ណាហ្គាវើលដ៍ ប៉ះសេនាអង្គរ យូណាយធីត ថ្ងៃទី២៨ និងសមាគមក្លិបបាល់ទាត់មីស្ទើរលេង ប៉ះយុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅឯទីលាន NIPES ដូចគ្នា

ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ផ្នែកនារីមានចំនួន ១៣ក្រុម ត្រូវបានបែងចែកចេញជា ៤ពូលគឺ ABC និង D សរុបទាំងអស់មានចំនួន ២៣ប្រកួត ដែលក្នុងនោះពូល A មានចំនួន ៤ក្រុម ខណៈដែលពូល B C និង D មានចំនួន ៣ក្រុមប៉ុណ្ណោះ។

គួររំលឹកថា ការ​ប្រកួត​បាល់ទាត់ផ្នែកបុរស និងនារី ពានរង្វាន់ Soccer League លើក​ទី៧ ឆ្នាំ២០២៤ ត្រូវបានធ្វើ​ឡើង​ដំណើរគ្នាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤​នេះ​តទៅ នៅទីលានវិទ្យាល័យបឹង ត្របែក ទីលាន AUPP វិទ្យាស្ថាន NIPEC (នារី), កីឡ​ដ្ឋាន​ភ្នំពេញ​ក្រោន (RSN) កីឡាដ្ឋាន ISI ដង្កោសែនជ័យ និងពហុកីដ្ឋានជាតិអូឡាំពិក៕