កីឡាករ១០រូបដែលមានប្រាក់ខែខ្ពស់បំផុតនៅ Copa America ឆ្នាំ២០២៤

Jun 27, 2024 - 13:58
 27
ចែករំលែកទៅកាន់

យោងតាមការចេញផ្សាយរបស់គេហទំព័រ Sportbrief ចេញផ្សាយកាលពីថ្ងៃអង្គារទី ២៥ មិថុនា ២០២៤ បានឱ្យដឹងថាក្នុងចំណោមកីឡាករ១៦ប្រទេសចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ Copa America មានតែកីឡាកររបស់​ប្រទេសពីប៉ុណ្ណោះគឺ​អាហ្សង់ទីន និង​ប្រេស៊ីល​ស្ថិតក្នុងបញ្ជី​កីឡាករ​ដែលមានប្រាក់ឈ្នួលប្រចាំសប្តាហ៍​ច្រើន​ជាង​គេ​បំផុត​នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ១០រូបដែលមានប្រាក់ឈ្នួលខ្ពស់បំផុត៖

១-កីឡាករប្រេស៊ីល Vinicius Junior ក្លឹប Real Madrid ទទួលបានប្រាក់ឈ្នួលជាង៤៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

២-កីឡាករប្រេស៊ីល Marquinhos ក្លឹប Paris SGទទួលបានប្រាក់ឈ្នួលជាង៣៥ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។  

៣-កីឡាករប្រេស៊ីល Eder Militao ក្លឹប Real Madrid ទទួលបានប្រាក់ឈ្នួលជាង៣0ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៤-កីឡាករប្រេស៊ីល Raphinha ក្លឹប Barcelonaទទួលបានប្រាក់ឈ្នួលជាង២៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៥-(ស្ទួន) កីឡាករប្រេស៊ីល Rodrygo ក្លឹប Real Madrid ទទួលបានប្រាក់ឈ្នួលជាង២៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៦-កីឡាករអាហ្សង់ទីន Lionel Messi ក្លឹប Inter Miamiទទួលបានប្រាក់ឈ្នួលជាង២៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយសប្តាហ៍។

៧-កីឡាករអាហ្សង់ទីន Lautaro Martinez ក្លឹប Inter Milan ទទួលបានប្រាក់ឈ្នួលជាង២៣ម៉ឺន៣ពាន់ដុល្លារក្នុងមួយសប្តាហ៍។

៨-កីឡាករអាហ្សង់ទីន Enzo Fernandez ក្លឹប Chelsea ទួលបានប្រាក់ឈ្នួលជាង២២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

៨-(ស្ទួន)កីឡាករប្រេស៊ីល Gabriel Martinelli ក្លឹប Arsenalទួលបានប្រាក់ឈ្នួលជាង២២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

១០-កីឡាករអាហ្សង់ទីន Cristian Romero ក្លឹប Tottenham ទួលបានប្រាក់ឈ្នួលជាង២0ម៉ឺនដុល្លារក្នុងមួយសប្តាហ៍៕