ជំនួបឆែក និងតួកគី បំបែកកំណត់ត្រានៅ EURO

Jun 28, 2024 - 13:25
 19
ចែករំលែកទៅកាន់

ការ​ប្រកួត​វគ្គ​ចែក​ពូល​រវាង​ក្រុមជម្រើសជាតិសាធារណរដ្ឋ​ឆេក និង​តួកគី​បាន​បំបែក​កំណត់​ត្រា​យូរ៉ូ​គ្រប់​ពេល​សម្រាប់​ការ​ទទួលបានកាតលឿងនឹងក្រហមច្រើនជាងគេបំផុត​។នេះបើយោងតាមការចេញផ្សាយរបស់ Tribuna។ ការប្រកួតដ៏តឹងតែងចុងក្រោយនេះក្រុមទាំងពីរទទួលបានកាតសរុបចំនួន២០ដែលក្នុងនោះមានកាតលឿងចំនួន១៨និងកាតក្រហមចំនួន២  ដែលកាតខ្លះត្រូវបានផ្តល់ឱ្យក្នុងអំឡុងម៉ោងបន្ថែម៩០បូក៨។ 

ការ​ប្រកួត​នេះ​មាន​ភាព​ក្តៅ​គគុក​​ខ្លាំង​ដោយ​សារ​ក្រុម​ទាំង​ពីរ​ត្រូវ​ការជ័យជម្នះរៀងៗខ្លួនខណៈ​តួ​ក​គី​មាន​ប្រៀប​ជាង​បន្តិច​មុន​ពេល​ប៉ះ​គ្នា​។ ជ័យជម្នះ២-១ បានធ្វើអោយតួកគីទម្លាក់ឆេកចេញពីវគ្គ១៦។ក្រុមជម្រើសជាតិតួកគីត្រូវ ប៉ះ អូទ្រីស ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ៕