រកឃើញ៣ក្រុមទ្បើងវគ្គពាក់កណ្តាលព្រ័ត្រពាន Soccer League លើកទី ៧ ហើយ

Jun 28, 2024 - 13:47
 12
ចែករំលែកទៅកាន់

ក្រុម Chamkarmon Lion FC, Tofu Army FC និង AL Ahly FC បានកក់កៅអីទ្បើងទៅវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បន្ទាប់ពីពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយរៀលខ្លួនៗ។ ជាការពិតណាស់! សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះប៉ុន្មានថ្ងៃកន្លងមក ក្រុ​ម Chamkarmon Lion FC បានយកឈ្នះលើក្រុម Try All FC ដោយបញ្ចប់លទ្ធផល ៣-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ខណៈដែលក្រុម Tofu Army FC បានយកឈ្នះលើក្រុម Royal Bassac FC ដោយបញ្ចប់លទ្ធផល ១-០ នៅឯកីទ្បដ្ឋាន AIA KMH Park និងក្រុម AL Ahly FC ក៏បានយកឈ្នះលើក្រុមសសយកខេត្តកណ្តាល ដោយបញ្ចប់លទ្ធផល ១-០ នៅឯទីលាន AUPP ផងដែរ។

លទ្ធផលខាងលើនេះបានធ្វើឱ្យក្រុម Chamkarmon Lion FC, Tofu Army FC និង AL Ahly FC បានកក់កៅអីទ្បើងទៅវគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤។ ការប្រកួតវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នឹងធ្វើទ្បើងនៅថ្ងៃទី២៩ ខែមិថុនា រវាងក្រុម Chamkarmon Lion FC និង Tofu Army FC ខណៈដែលក្រុម AL Ahly FC ត្រូវរង់ចាំអ្នកឈ្នះរវាងក្រុមគោពិឃាតកុងស៊ីបាក់ខែង និងខ្មែរ យូណាយធីត ដែលត្រូវលេងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕