រកឃើញ៤ក្រុមទ្បើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Soccer League លើកទី៧ ហើយ

Jun 29, 2024 - 10:02
Jun 29, 2024 - 11:54
 113
ចែករំលែកទៅកាន់

ក្លិបបាល់ទាត់ខ្មែរ យូណាយធីត ជាក្រុមចុងក្រោយគេបង្អស់ ដែលបានទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បន្ទាប់ពីក្រុម Chamkarmon Lion FC, Tofu Army FC និង AL Ahly FC។ ក្រុមខ្មែរ យូណាយធីត ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ឃួន ឡាបូរ៉ាវី បានយកឈ្នះលើក្រុមគោពិឃាតកុងស៊ីបាក់ខែង ដោយបញ្ចប់លទ្ធផល ២-១ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក សម្រាប់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញ។

លទ្ធផលបែបនេះបានធ្វើឱ្យក្រុមរបស់លោក ឃួន ឡាបូរ៉ាវី ទ្បើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដែលត្រូវប្រកួតជាមួយក្រុម AL Ahly ដែលទម្លាក់ក្រុមការពារតំណែងជើងឯកចាស់ គឺសសយកខេត្តកណ្តាល ចេញពីវគ្គ ៨ក្រុមចុងក្រោយ ដោយពួកគេបានយកឈ្នះក្នុងលទ្ធផល ១-០ នៅឯទីលាន AUPP កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរឱ្យដឹងថា សម្រាប់ការប្រកួតវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើនេះក្រុម Chamkarmon Lion FC ត្រូវប៉ះគ្នាជាមួយនឹងក្រុម Tofu Army FC នាថ្ងៃទី៣០ ហើយក្រុម AL Ahly FC និងក្រុម ខ្មែរ យូណាយធីត នាថ្ងៃទី០១ ខែកក្កដា នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពីកដូចគ្នា៕