ប្រធានក្លិប Tofu Army FC ប្រាប់ពីមូលហេតុធ្វើឱ្យក្រុមរបស់លោកឈ្នះ Chamkarmon Lion FC កាលពីម្សិលមិញ

Jul 1, 2024 - 11:28
 590
ចែករំលែកទៅកាន់

ប្រធានក្លិប Tofu Army FC លោក ហ៊ុន សាម៉ុន បាននិយាយថាជ័យជម្នះក្រុមរបស់លោកលើ Chamkarmon Lion FC ដោយសារកីទ្បាករល្អៗជាច្រើនរបស់ពួកគេរងរបួស ជាប់កាត និងពិន័យ។ ក្នុងបទសម្ភាសក្រោយការប្រកួតដែលក្រុម Tofu Army FC យកឈ្នះលើ Chamkarmon Lion FC ដោយបញ្ចប់លទ្ធផល ២-០ នាវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន សាម៉ុន និយាយថា៖ «ជាការពិតណាស់! ជ័យជម្នះក្រុមរបស់ខ្ញុំលើ Chamkarmon Lion FC ដោយសារកីទ្បាករល្អៗជាច្រើនរបស់ពួកគេបានរងរបួស ជាប់កាត និងពិន័យ ទើបធ្វើឱ្យពួកយើងមានឱកាសអាចយកឈ្នះលើពួកគេបាន។» 

លោកបន្តទៀតថា៖ «ខ្ញុំមិនមានការព្រួយបារម្ភទ្បើយ ទោះបីជាត្រូវប៉ះក្រុមខ្មែរ យូណាយធីត និង AL Ahly FC នៅវគ្គផ្តាច់ព្រ័ត្រ ក៏ដោយ។ ខ្ញុំរំពឹងថាក្រុមរបស់ពួកយើងនឹងអាចឈ្នះពានរង្វាន់ខាងលើនេះផងដែរ»។ គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ នឹងធ្វើទ្បើងនៅថ្ងៃទី០៩ ខែកក្កដា ខណៈដែលក្រុម Tofu Army FC នឹងត្រូវរង់ចាំអ្នកឈ្នះរវាងក្រុមខ្មែរយូណាយធីត និង AL Ahly FC ដែលត្រូវប៉ះគ្នានៅវគ្គ ៤ក្រុមចុងក្រោយ នាវេលាម៉ោង ១៧:០០ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក៕