Lamine Yama តាមស្មើកំណត់ត្រា Ronaldo
យោងតាម គេហទំព័រ OptaJean ចេញផ្សាយកាលពីថ្ងៃចន្ទទី១កក្កដា ២០២៤ បានឱ្យដឹងថាកីឡាករវ័យក្មេង Lamine Yama ក្រុមជម្រើសជាតិអេស្ប៉ាញបានតាមស្មើកំណត់ត្រាវីរបុរសព័រទុយហ្គាល់ Ronaldo ក្នុងការបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន២លើក។ ការបញ្ជូនបាល់ដ៏ល្អពីកីឡាករវ័យ១៦ឆ្នាំរូបនេះបានជួយឱ្យអេស្ប៉ាញឈ្នះហ្ស៊កហ្ស៊ីដោយលទ្ធផល៤-១កាលពីរាត្រីថ្ងៃអាទិត្យ។ Lamine Yama បានក្លាយជាកីឡាករវ័យជំទង់ដំបូងគេដែលបញ្ជូនបាល់បានច្រើនដង (២ដង) នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ ២០២៤ ដែលកំណត់ត្រានេះត្រូវបានកាន់កាប់ដោយ Ronaldo។
គេហទំព័រ ខាងលើបានបន្តទៀតថា Yamal ក៏ក្លាយជាកីឡាករតែម្នាក់គត់ដែលមានកំណត់ត្រាល្អជាងអតីតខ្សែប្រយុទ្ធបារាំងគឺលោក Zinedine Zidane ក្នុងការបង្កើតឱកាស និងស៊ុតបានច្រើនជាងគេក្នុងការប្រកួតជើងឯកអឺរ៉ុបតែមួយ។កាលពីឆ្នាំ ២០០៤តារាឆ្នើមរបស់បារាំងរូបនេះបានបង្កើតឱកាសចំនួន ៦ដង និងព្យាយាមស៊ុតចំនួន ៦ លើកក្នុងការយកឈ្នះលើក្រុមអង់គ្លេស ២-១ ។ ចំណែកឯយុវជនរបស់ក្លឹប Barcelona បានព្យាយាមស៊ុតបាល់បាន៧ដង និងបង្កើតឱកាសបានចំនួន៦ដងក្នុងអំឡុងពេលប្រកួតជាមួយក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី៕