Soccer League៖ រកឃើញក្រុមទ្បើងទៅវគ្គផ្តាច់ព្រ័ត្រហើយ

Jul 3, 2024 - 11:44
 45
ចែករំលែកទៅកាន់

បន្ទាប់ពីធ្វើការប្រកួតប្រជែងយ៉ាងស្វិត​ស្វាញអស់រយៈពេលជាង ១ខែរួចមក ពេលនេះបានរកឃើញក្រុមខ្លាំងៗចំនួន ៤ សម្រាប់ផ្នែកបុរស និងនារី គឺក្រុម​ខ្មែរយូរណាយធីត, Tofu Army FC, ក្លិបបាល់ទាត់ភ្នំពេញក្រោន និងសុភីណា អេហ្វស៊ី បានទ្បើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់​ Soccer League លើកទី៧ ឆ្នាំ២០២៤។ 

ជ័យជម្នះរបស់ក្រុមទាំង ៤ ខាងលើនេះដោយបានយកឈ្នះលើគូប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​រួម​មាន៖ ផ្នែកបុរស ក្រុមខ្មែរយូណាយធីត បានយកឈ្នះលើ AL Ahly FC ដោយបញ្ចប់លទ្ធផល ៣-០ និងក្រុម Tofu Army បានយកឈ្នះលើ Chamkarmon Lion FC ដោយបញ្ចប់លទ្ធផល ២-០ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក។

ចំណែកឯផ្នែកនារី ក្លិបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះលើណាហ្គាវេលដ៍ ដោយបញ្ចប់លទ្ធផល ១-០ និងក្រុមសុភីណា អេហ្វស៊ី ក៏បានយកឈ្នះលើយុវតីស្ទាំងភ្លើងក្មេងវត្តក្តីចាស់ ដោយបញ្ចប់លទ្ធផល ១-០ នៅឯទីលានបាល់ទាត់ NIPES កាលពីម្សិលមីញ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខាងលើនេះ សម្រាប់ផ្នែកនារី ក្លិបបាល់ទាត់ភ្នំពេញក្រោន និងសុភីណា អេហ្វស៊ី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៥ ខែកក្កដា។ ដោយទ្បែក ផ្នែកបុរស ក្រុម​ខ្មែរយូរណាយធីត និង Tofu Army FC ក៏នឹងត្រូវបានធ្វើទ្បើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិកផងដែរ៕