សន្តិសុខអាល្លឺម៉ង់ ការពារក្រុមភេរវករ និងស្រីកំណាន់កីឡាករ

Jul 4, 2024 - 11:00
 21
ចែករំលែកទៅកាន់

សម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២៤នេះ កម្លាំងសន្តិសុខអាល្លឺម៉ង់ មិនត្រឹមតែការពារក្រុមភេរវករដែលមានបំណងបង្កចលាចលប៉ុណ្ណោះទេ ពួកគេទទួលបានតួនាទីមួយបន្ថែមទៀតគឺ ការពារមិនអោយអតីតស្រីកំណាន់ Lauryn Goodman និងប្រពន្ធរបស់កីឡាករ Kyle Walker ប៉ះទង្គិចគ្នាខណៈដែលពួកគេទាំងពីរមកចូលរួមគាំទ្រលើកទឹកចិត្តប្តីដូចគ្នា។ កាលពីថ្ងៃទី២០ខែមិថុនា Lauryn Goodman ដែលមានកូនពីរនាក់ជាមួយ Walker បានចូលរួមការប្រកួតរបស់អង់គ្លេសជាមួយដាណឺម៉ាក។ នាង​បាន​នាំ​កូន​ប្រុស​របស់​នាង Cairo ​ពាក់​អាវក្រុមអង់គ្លសជាមួយនឹងការសរសេរអក្សរថា"Daddyប្រែថាប៉ា" ផងដែរ។

ឆ្មាំសន្តិសុខអាល្លឺម៉ង់ត្រូវបានព្រមានអោយយកចិត្តទុកដាក់ដើម្បីអោយប្រាកដថា អតីតស្រីកំណាន់នាង Lauryn មិនអាចចូលទៅជិតកន្លែងដែលប្រពន្ធបច្ចុប្បន្នរបស់ Walker គឺនាងAnnie Kilner កំពុងអង្គុយជាមួយប្រពន្ធរបស់កីឡាករផ្សេងទៀត ដើម្បីជៀសវាងជម្លោះ។ ខ្សែការពារ Manchester City មានជីវិតឯកជនដ៏ស្មុគស្មាញ។ Walker បានក្បត់ចិត្តAnnie ទៅលួចលាក់ជាមួយ Lauryn បង្កើតបានកូនពីរនាក់។ ក្រោយ​ពី ​Annie ដឹង​រឿង​នេះ នាង​ក៏​បណ្តេញគាត់​ចេញ​ពី​ផ្ទះប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន​ទី​បួន​ពួក​គេ​បាន​ផ្សះផ្សា​គ្នា​វិញ៕