អាហ្សង់ទីនកោះហៅខ្សែប្រយុទ្ធ Alvarez ប្រកួតកីឡាអូឡាំពិក

Jul 4, 2024 - 11:05
 36
ចែករំលែកទៅកាន់

កីឡាករ Julian Alvarez របស់ក្លឹប Manchester City ត្រូវបានក្រុមជម្រើសជាតិអាហ្សង់ទីនកោះហៅសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលធ្វើអោយគាត់អាចនឹងខកខានការចាប់ផ្តើមរដូវកាល Premier League ២០២៤-២៥។ Alvarez ដែលបច្ចុប្បន្នកំពុងប្រកួតពានរង្វាន់ Copa America ត្រូវបានដាក់បញ្ចូលក្នុងក្រុមកីឡាករទាំង ១៨ នាក់របស់គ្រូបង្វឹកលោក Javier Mascherano ជាកីឡាករមួយក្នុងចំណោមកីឡាករដែលលើសអាយុទាំងបី រួមជាមួយកីឡាករ Geronimo Rulli និង Nicolas Otamendi

ក្រុមរបស់លោក Mascherano ត្រូវប្រកួតជាមួយប្រទេសម៉ារ៉ុក អ៊ីរ៉ាក់ និងអ៊ុយក្រែនក្នុងវគ្គចែកពូលក្នុងប្រទេសបារាំង។ ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អូឡាំពិកដែលនឹងធ្វើឡើងនៅថ្ងៃទី៩ខែសីហា មួយថ្ងៃមុនពេលការប្រកួតពានរង្វាន់ Community Shield របស់ Manchester City ទល់នឹង Manchester United មានន័យថាកីឡាកររូបនេះនឹងមិនបានចូលរួមប្រកួតទេ។ កាលពីរដូវកាលមុន កីឡាករវ័យ ២៤ ឆ្នាំបានបង្ហាញខ្លួន៥៤ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមរបស់លោក Pep Guardiola ច្រើនជាងកីឡាករដទៃទៀត។

យុទ្ធនាការ Premier League របស់ Manchester City ចាប់ផ្តើមនៅថ្ងៃទី ១៨ ខែសីហា ទល់នឹង Chelsea នៅពហុកីឡដ្ឋាប Stamford Bridge Claudio Echeverri ក៏ត្រូវបានបញ្ចូលក្នុងក្រុមផងដែរ។ ក្មេងជំទង់រូបនេះបានចូលរួមជាមួយម្ចាស់ជើងឯក Premier League កាលពីខែមករា ប៉ុន្តែភ្លាមៗនោះបានត្រលប់ទៅ River Plate ក្នុងលក្ខខណ្ឌខ្ចីជើង។ Sergio Gomez ក៏​ត្រូវ​បាន​អេស្ប៉ាញ​កោះ​ហៅ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ដែល​មាន​ន័យ​ថា​លោក Guardiola មាន​កីឡាករ​បី​នាក់​ចូល​រួម​ប្រកួត​ក្នុង​ការ​កីឡាអូឡាំពិក​រដូវ​ក្ដៅ​​ក្នុង​ទីក្រុង​ប៉ារីស៕