Ruud Gullit៖ ទឹកភ្នែករ៉ូណាល់ គឺជាទឹកភ្នែកក្រពើ

Jul 4, 2024 - 13:40
 164
ចែករំលែកទៅកាន់

វីរបុរសបាល់ទាត់ហូឡង់លោកRuud Gullit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតជាមួយនឹងស្លូវេនី ថាខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែព្យាយាមទាត់បាល់ ហ្វ្រីឃីកទាំងអស់បើទោះជាគាត់ស៊ុតបញ្ចូលទីបានតែ១គ្រាប់ក្នុងចំណោម៦០ដងក៏ដោយ។ មានអ្នកស៊ុតល្អជាងគាត់ច្រើនណាស់នៅក្នុងក្រុមនេះ ប៉ុន្តែគាត់នៅតែព្យាយាមស៊ុតដើម្បី បង្ហាញមោទនភាពចំពោះអ្នកគាំទ្ររបស់គាត់។

លោក Ruud Gullit អតីតខ្សែបម្រើក្លឹបChelsea រូបនេះបានបន្តទៀតថា​៖ និយាយដោយស្មោះត្រង់ទៅ ខ្ញុំមិនចូលចិត្តអ្វីដែលបានកើតឡើងក្នុងការប្រកួតនោះទេ។ គាត់បានខ្ជះខ្ជាយរាល់ការទាត់បាល់ហ្វ្រីឃីកទាំងអស់ ហើយខកខានក្នុងការស៊ុតបាល់ប៉េណាល់ទី បន្ទាប់មកគាត់បានស្រក់ទឹកភ្នែក។ ខ្ញុំមើលឃើញថាវាគ្រាន់ជាទឹកភ្នែកក្រពើដែលមានន័យថាជាការសម្តែងតែប៉ុណ្ណោះ។ អ្វីដែល រ៉ណាល់ដូកំពុងធ្វើគឺពិតជាមិនអាចទទួលយកបាន។ ខ្ញុំចូលចិត្តគាត់ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍នឹងអាកប្បកិរិយារបស់គាត់។វាមិនមែនជាអាថ៌កំបាំងដែលរ៉ូណាល់ដូស្អប់ការចាញ់នោះទេ។ វាច្បាស់ណាស់ថាកីឡាករវ័យ ៣៩ ឆ្នាំនៅតែជាអ្នកទាត់បាល់ហ្វ្រីឃីកដ៏ល្អបំផុតនៅក្នុងក្រុម។វាគ្រាន់តែជាបញ្ហានៃពេលវេលាមុន និងក្រោយពេលដែលគាត់ស៊ុតម្តង។

Cristiano Ronaldo បានខកខានការទាត់បាល់ពិន័យប៉េណាល់ទីទល់នឹងស្លូវេនីម្តងទៀត ប៉ុន្តែបានស្តារខ្លួនឡើងវិញក្នុងការស៊ុតបាល់បញ្ចូលទី គ្រាប់ដំបូងក្នុងការកាត់ក្តីទាត់បាល់ប៉េណាល់ទីជួយអោយព័រទុយហ្គាល់បានឡើងទៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ Euro ដែលត្រូវជួបជាមួយជើងខ្លាំងបារាំង៕