កីឡដ្ឋាន Real Madrid ធ្វើម្ចាស់ផ្ទះប្រកួតផ្តាច់ព្រ័ត្រ World Cup 2030
យោងតាមសារព័ត៌មានអេស្ប៉ាញMarca ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ពហុកីឡដ្ឋាន Santiago Bernabeu របស់ក្លឹបReal Madrid ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ២០៣០វគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតបាល់ទាត់ពិភពលោក២០៣០នឹងត្រូវរៀបចំឡើងដោយសហម្ចាស់ផ្ទះបីគឺ ប្រទេសអេស្ប៉ាញ ម៉ារ៉ុក និងព័រទុយហ្គាល់។ ខណៈពេលដែលមានការខ្វែងគំនិតគ្នាអំពីការជ្រើសរើសពហុកីឡដ្ឋានដែលត្រូវទទួលការប្រកួតនោះ វាមិនមានការសង្ស័យទៀតទេអំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺបានទៅលើ Santiago Bernabeu ។
ទឹកដីផ្ទះរបស់ Real Madrid ធ្លាប់ធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រយូរ៉ូ១៩៦៤ និងបាល់ទាត់ពិភពលោកឆ្នាំ ១៩៨២ ហើយវាក៏បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួនបួន និងវគ្គផ្តាច់ព្រ័ត្រ Copa Libertadoresម្តងផងដែរ។
ថ្មីៗនេះ កីឡដ្ឋាន Bernabeu បានទទួលការកែលម្អយ៉ាងទូលំទូលាយ ដែលមានសមត្ថភាពដាក់អ្នកគាំទ្រអតិបរមាដល់៨៥០០០នាក់ផងដែរ៕