តើកីឡាកររូបណាបង្កើតឱកាសច្រើនបំផុតនៅ Euro ២០២៤?

Jul 4, 2024 - 14:10
 16
ចែករំលែកទៅកាន់

ការប្រកួតជើងឯកអឺរ៉ុបឆ្នាំ២០២៤បានឈានដល់វគ្គ/ ចុងក្រោយ។ ការប្រកួតវគ្គនេះនឹងធ្វើនៅថ្ងៃទីនិង ខែកក្កដា ឆ្នាំ២០២៤ នៅទូទាំងកីឡដ្ឋានចំនួនបួនក្នុងប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់។ បាល់ទាត់យូរ៉ូនៅសល់តែ៧ប្រកួតទៀតចប់ហើយ ខណៈ៤៤ ប្រកួតកន្លងមកក្រុមទាំងអស់ស៊ុតបញ្ចូលទីសរុបបាន១០០ គ្រាប់ជាមួយនឹងទម្រង់លេងដ៏ល្អរបស់កីឡាករឆ្នើមៗមួយចំនួន។ ជាមួយគ្នានេះដែរគេសង្កេតឃើញកីឡាករមួយចំនួនបានបង្កើតឱកាសជាច្រើនសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេបើទោះជាមិនបានឡើងទៅវគ្គបន្តក៏ដោយ។ កីឡាករទាំងនោះរួមមាន៖

១- កីឡាករ Christian Eriksen

Eriksen បានបង្កើតឱកាសចំនួន១៦លើកសម្រាប់ដាណឺម៉ាកក្នុង៤ប្រកួត មុនពេលដែលអាល្លឺម៉ង់ទម្លាក់ពួកគេ។ អាជីពរបស់គាត់ស្ទើរតែបាត់បង់ទៅហើយកាលពី Euro ២០២០នៅពេលដែលគាត់មានបញ្ហាបេះដូង ប៉ុន្តែគាត់បានជាសះស្បើយពេញលេញដើម្បីវិលត្រឡប់ចូលទីលានប្រកួតវិញសម្រាប់ឆ្នាំ២០២៤។

២-កីឡាករ Toni Kroos

Kroos បានប្រកាសថាគាត់នឹងចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅចុងបញ្ចប់នៃការប្រកួតនៅលើទឹកដីខ្លួនឯង។ គាត់គឺជាអាវុធដ៏ពេញនិយមមួយរបស់ គ្រូបង្វឹកJulian Nagelsmann នៅក្នុងការប្រកួត។ គាត់បានបង្កើតឱកាសចំនួន១៣ដង។

៣-កីឡាករ Lamine Yamal

យោងតាម ​​SportBible កីឡាករវ័យ ១៦ ឆ្នាំរូបនេះកំពុងប្រឆាំងនឹងច្បាប់របស់អាល្លឺម៉ង់ដែលមិនអនុញ្ញាតឱ្យ U១៨ធ្វើការលើសពីម៉ោង ៨យប់ដើម្បីតំណាងឱ្យប្រទេសអេស្ប៉ាញ។ គាត់​គឺជាខ្សែបម្រើ​ស្លាប​ដ៏​អស្ចារ្យ​មួយ​រូប​ជាមួយ Nico WilliamsYamal បានបង្កើតឱកាសចំនួន១១ក្នុងការប្រកួតចំនួន ៤ ស្មើនឹងកីឡាករKevin De Bruyneរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកមុនពេលក្រុមរបស់គាត់ត្រូវបានទម្លាក់ដោយដោយ​បារាំង​ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ ក្រៅពីនេះនៅមានកីឡាករ៣រូបផ្សេងទៀតគឺ Pedri (អេស្ប៉ាញ) Ferdi Kagiolu(តួកគី) Joshua Kimmich (អាល្លឺម៉ង់)ដែលពួកគេបានបង្កើតឱកាសចំនួន ១០លើកសម្រាប់ប្រទេសរបស់ពួកគេហើយក្រុមរបស់គេបន្តមានវត្តមានវគ្គ៨ក្រុមថែមទៀត៕