តើប្រទេសណាមានអ្នកទស្សនាច្រើនជាងគេនៅ Euro ២០២៤?

Jul 5, 2024 - 14:13
 26
ចែករំលែកទៅកាន់

យោងតាមស្ថិតិដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រកួតផ្ទាល់នៅក្នុងពហុកីឡដ្ឋានបានអោយដឹងថា ប្រទេសតួកគីមានអ្នកគាំទ្រច្រើនជាងគេបំផុតគឺច្រើនជាងប្រទេសម្ចាស់ផ្ទះអាល្លឺម៉ង់ទៅទៀតនៅក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២៤នេះ។ 

ស្ថិតិនេះបានគិតទៅលើអ្នកគាំទ្រដែលសកម្មបំផុតនៅក្នុងកីឡដ្ឋានអំឡុងពេលការប្រកួតវគ្គចែកពូល។ អ្នក​គាំទ្រ​តួ​ក​គី​ជាប់​ចំណាត់ថ្នាក់​លេខ​១​​ដោយ​មាន​អ្នក​ទស្សនា​១៣​ម៉ឺន​នាក់ ។ ពួកគេបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ដែលទទួលបានអ្នកគាំទ្រចំនួន១២៥០០០នាក់។ចំនួនអ្នកគាំទ្រក្រុមអឌ្ឍចន្ទក្រហម រំពឹងថានឹងមានអ្នកគាំទ្រកាន់តែច្រើននៅក្នុងការប្រកួតជាមួយហូឡង់នៅរាត្រីថ្ងៃអាទិត្យនេះហើយប្រសិនបើក្រុមរបស់គេមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ​អ្នកគាំទ្រនឹងដូចទឹកបាក់ទំនប់អ៊ីចឹង។

ជាមួយគ្នានេះដែរប្រទេសក្រូអាស៊ីឈរចំណាត់ថ្នាក់លេខ៣ដែលមានអ្នកទស្សនាប្រមាណ១០៣០០០នាក់ ។អាល់បានីលេខ៤មានអ្នកគាំទ្រ ៩៥០០០នាក់ លេខ៥រ៉ូម៉ានី ៩២០០០នាក់ លេខ៦ស្កុតឡែន ៨២០០០នាក់ លេខ៧ ហូឡង់៨០០០០នាក់ ស៊ែប៊ី ៧៣០០០នាក់ជាប់លេខ៨និងប៉ូឡូញលេខ៩ មានអ្នគគាំទ្រ៧០០០០នាក់។ ប្រទេសអង់គ្លេសមានអ្នកគាំទ្រ៦៥០០០នាក់ឈរលេខ១០ បារាំងលេខ១៨មានអ្នកគាំទ្រ ៤១០០០នាក់ខណៈប្រទេសអេស្ប៉ាញមានអ្នគគាំទ្រតិចជាងគេបំផុតគឺ៣៤០០០នាក់៕