តើកីឡាករចាំទីរូបណាសង្គ្រោះបាល់ប៉េណាល់ទី Messi និង Ronaldo បាន?

Jul 5, 2024 - 16:29
 22
ចែករំលែកទៅកាន់

Jan Oblak និង Diego Alves គឺជាកីឡាករចាំទីតែពីរនាក់ប៉ុណ្ណោះដែលអាចសង្គ្រោះបាល់ប៉េណាល់ទីពីកំពូលកីឡាករឆ្នើមលំដាប់ពិភពលោក Leo Messi និង Cristiano Ronaldo។ នេះបើយោងតាមការចេញផ្សាយរបស់tribuna កាលពីថ្ងៃសុក្រទី៥កក្កដា ២០២៤។ កីឡាករចាំទី Oblak ពេលលេងឱ្យក្លឹប Atletico Madrid បានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Messi ក្នុងការប្រកួតពានរង្វាន់ Copa del Rey ២០១៤-១៥ ទល់នឹង Barcelona

ជាមួយគ្នានេះដែរគាត់បានការពារការស៊ុតរបស់ Cristiano Ronaldo មិនអោយចូលទីជាលើកដំបូងនៅក្នុងការប្រកួត Euro ថ្មីៗនេះរវាងស្លូវេនី និងព័រទុយហ្គាល់។ ចំណែកឯកីឡាករចាំទីម្នាក់ផ្សេងទៀតគឺ Diego Alves ដែលភាគច្រើនលេងឱ្យក្លឹប Valencia ។ កីឡាករប្រេស៊ីលបានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Cristiano បីដង (ក្នុងឆ្នាំ២០០៩១០, ២០១៤-១៥, ២០១៦-១៧) និង Messi ម្តង (២០១១-១២)..៕