កីឡាករ​ណា​ដែល​ស៊ុត​ប៉េណាល់ទី​អន់ជាងគេបំផុត?

Jul 8, 2024 - 14:54
 36
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ playtoday.co ចេញផ្សាយកាលពីថ្ងៃសុក្រទី ៥កក្កដា ២០២៤ បានឱ្យដឹងថាក្នុងចំណោមកីឡាករដែលមានឱកាសស៊ុតបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រញឹកញប់ជាងគេ មានតែខ្សែប្រយុទ្ធ Leonel Messi និង Ronaldo ២នាក់ប៉ុណ្ណោះដែលស៊ុតអន់ជាងគេបំផុត។

ប្រភពដដែលបានឲ្យដឹងថាប្រធានក្រុមរបស់ Inter Miami និងក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានចំណាយពេលភាគច្រើនរបស់គាត់ជាមួយ Barcelona រហូតដល់ឆ្នាំ ២០២១ ធ្លាប់ស៊ុតបាល់ប៉េណាល់ទីចំនួន១២៦ ដង ស៊ុតអត់ចូលចំនួន ២៧ ដង។ ចំណែកឯខ្សែប្រយុទ្ធក្លឹប Al Nassr និងក្រុមជម្រើសជាតិព័រទុយហ្គាល់ស៊ុតអត់ចូលចំនួន២៧ដងក្នុងចំណោម១៦២ប្រកួត ។ Ronaldo គឺជាម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យកាល និងមានស្បែកជើងមាសអឺរ៉ុបចំនួន ៤ ។ ក្រៅពីកំពូលកីឡាករ២រូបនេះក៏នៅមានកីឡាករមួយចំនួនទៀតរួមមាន៖ កីឡាករ Fracesco Titti ស៊ុតអត់ចូល១៩ក្នុង២៥០លើក។កីឡាករ Zlatan Ibrahimovic ស៊ុតអត់ចូល១៦លើកក្នុង៩២ដង៕