ខ្សែបម្រើ Pedri លែងបានប្រកួត Euro ២០២៤

Jul 8, 2024 - 14:58
 39
ចែករំលែកទៅកាន់

ខ្សែបម្រើអេស្ប៉ាញ Pedri នឹងត្រូវអវត្តមានក្នុងការប្រកួត Euro ២០២៤ បន្ទាប់ពីរងរបួសសរសៃពួរជង្គង់ក្នុងអំឡុងពេលទទួលជ័យជម្នះលើក្រុមអាល្លឺម៉ង់ក្នុងវគ្គ ក្រុមចុងក្រោយកាលពីថ្ងៃសុក្រ។នេះបើយោងតាមការចេញផ្សាយរបស់ Tribuna ។ ខ្សែបម្រើឆ្នើមរបស់ Barcelona រូបនេះត្រូវប្តូរចេញបន្ទាប់ពីលេងបានត្រឹមតែ៨នាទីនៅទីក្រុង Stuttgart ពេលដែលអេស្ប៉ាញបានឈ្នះអាល្លឺម៉ង ២-១ ក្នុង ម៉ោងបន្ថែម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបាននិយាយថា កីឡាករវ័យ២១ឆ្នាំបានរងរបួសសរសៃពួរជង្គង់មិនអាចចូលរួមប្រកួតបានទៀតទេ ប៉ុន្តែគាត់នឹងស្នាក់នៅប្រទេសអាល្លឺម៉ង់ដើម្បីគាំទ្រមិត្តរួមក្រុមសម្រាប់ការប្រកួតដែលនៅសល់។ ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញក៏បានរាយការណ៍ដែរថា យ៉ាងហោចណាស់គាត់នឹងត្រូវអវត្តមានរយៈពេលមួយខែដែរ។ Pedri បានរងរបួសបន្ទាប់ពីការប្រជែងដ៏រឹងមាំពី Toni Kroos ក្នុងការប្រកួតចុងក្រោយនៃអាជីពរបស់ខ្សែបម្រើអាឡឺម៉ង់៕

Kroos បានបង្ហោះជូនពរនៅលើ Instagram ថា ឆាប់ជាសះស្បើយ Pedri ។ វាមិនមែនជាចេតនារបស់ខ្ញុំធ្វើអោយអ្នករងរបួសឡើយ។ សូមជូនពរឱ្យអ្នកឆាប់ជាសះស្បើយ និងល្អបំផុត។ អ្នកគឺជាកីឡាករដ៏អស្ចារ្យ។អេ​ស្ប៉ា​ញ​ត្រូវ​ប៉ះ​បារាំង​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Munich នៅ​ថ្ងៃ​អង្គារ​៕