តើកីឡាករបាល់ទាត់រូបណារត់លឿនជាងគេបំផុតលើពិភពលោក?

Jul 8, 2024 - 15:04
 23
ចែករំលែកទៅកាន់

Thierry Henry អតីតខ្សែប្រយុទ្ធបារាំង មិនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីបានច្រើននោះទេ គាត់ថែមទាំងជាកីឡាករបាល់ទាត់ដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោកហើយបច្ចុប្បន្នមិនទាន់មានកីឡាកររូបណាអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ។ ជាមួយនឹងល្បឿនដូចផ្លេកបន្ទោរ គាត់បានបង្កការភ័យខ្លាចពេញមួយអាជីពរបស់គាត់នៅក្លឹបដូចជា Arsenal និង Barcelona នេះបើយោងតាមការចេញផ្សាយរបស់ Sportsbrief.com

Thierry Henry ទទួលបានកំណត់ត្រាសម្រាប់ល្បឿនលឿនបំផុតមួយដែលមិនធ្លាប់មានគឺ៣៩,២គីឡូម៉ែត្រក្នុងមួយម៉ោងកាលពីឆ្នាំ១៩៩៨ ។ ចំណែកឯកីឡាករខ្សែការពារហូឡង់ Micky Van de ven ដែលបច្ចុប្បន្នកំពុងលេងអោយក្លិប Tottenham ឈរចំណាត់ថ្នាក់លេខ ២ រត់បានល្បឿន៣៧,៣៨គីឡូម៉ែត្រ ក្នុងមួយម៉ោងនាំមុខកីឡាករអង់គ្លេស Kyle Walker ដែលរត់បានល្បឿន ៣៧៣១គីឡូម៉ែត្រក្នុងមួយម៉ោងឈរចំណាត់ថ្នាក់លេខ៣៕