ហេតុអ្វីបានជា UEFA ប្រើបាល់ថ្មីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO ២០២៤?

Jul 10, 2024 - 13:50
 37
ចែករំលែកទៅកាន់

UEFA និង Adidas បានបញ្ចេញបាល់ថ្មីដែលត្រូវប្រើក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២៤ រវាងក្រុមជម្រើសជម្រើសជាតិអេស្ប៉ាញ-បារាំង និង អង់គ្លេស-ហូឡង់។

ការប្រកួតចំនួន ៣ ដែលនៅសល់នឹងត្រូវលេងជាមួយនឹងបាល់ថ្មីផ្សេងពីបាល់ក្នុងវគ្គចែកពូលរហូត៨ក្រុម ដែលរចនាដោយ UEFA ។ បាល់នេះត្រូវបានគេដាក់ឈ្មោះថា FUSSBALLLIBEBE FINALE I ។ វាជាប្រភេទបាល់ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាងបាល់ដែលប្រើក្នុងវគ្គចែកពូល ដោយ Adidas ផ្តល់កិត្តិយសដល់ប្រទេសម្ចាស់ផ្ទះដោយបន្ថែមព័ណ៌ដ៏ រស់រវើកមានពណ៌ខ្មៅ ក្រហម និងមាសតំណាងអោយប្រទេសអាល្លឺម៉ង់។ លើសពីនេះទៀតវាជាបាល់របស់ UEFA ដំបូងគេបំពាក់បច្ចេកវិទ្យា ដែលផ្តល់ទិន្នន័យជាក់ស្តែងដល់មន្ត្រីប្រកួត។ វាកំណត់ទីតាំងរបស់អ្នកលេងជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា AI ជួយដល់ការកំណត់បាល់ offside ផងដែរ៕